096 742 8888/ 093 600022
023 000 000
ដោយយល់ឃើញថានៅតាមជនបទរបស់ប្រទេសកម្ពុជា ជាពិសេសអ្នកដែលមានចំណូលទាប មានការលំបាកខ្លាំងនៅក្នុង ការស្វែងរកប្រភពទុនដើម្បីពង្រីកមុខរបរ និង/ឬតម្រូវការផ្សេងៗនៅក្នុងគ្រួសារ បើទោះបីមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាច្រើន កំពុងប្រតិបត្តិការនៅទីនោះក៏ដោយ ដោយពួកគេមិនអាចបំពេញលក្ខណ្ឌតម្រូវរបស់ស្ថាប័នទាំងនោះ ហើយពេលខ្លះ អតិថិជនទាំងនោះបានបង្ខំចិត្តទៅខ្ចីប្រាក់ឯកជនដែលមានការប្រាក់ថ្លៃកប់ពពក។ ដោយពិនិត្យឃើញ ការពិបាកទាំងនោះ នឹងក៏ជាឱកាសល្អ អង្គការមានជ័យ ក៏ចាប់ផ្តើមធ្វើប្រតិបត្តិការដោយបានចុះបញ្ជីជាអង្គការក្រៅរដ្ឋាភិបាលនៅក្រសួង មហាផ្ទៃប្រទេសកម្ពុជា តាមលិខិតអនុញ្ញាតិលេខ៖ ១៩៩៨ សជណ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៣ និងបានទទួលអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ លេខ ប្រ ឥ ១០១ ជា ប្រតិបត្តិករឥណទានជនបទ មានជ័យ ។